(ខេត្តកោះកុង)៖ តាមរបាយការណ៍ស្នងការនគរបាលខេត្តកោះកុងបានឲ្យដឹងថា មេភូមិពាមកាយាយ ឃុំកោះស្តេច សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ។ ករណីនេះ បានកើតឡេីងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង៥៤ នាទីព្រឹក នៅចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
ភរិយាជនរងគ្រោះបានឱ្យដឹងថា សពសពរងគ្រោះមានឈ្មោះ តាំង ចក់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិពាមកាយ ហើយនៅរយៈពេលប៉ុន្មានថ្ងៃនេះ ប្តីរបស់គាត់មាន អាការៈខុសប្លែកពីធម្មតា ហើយគាត់តែងតែតាមមេីលរហូត ។លុះដល់ព្រឹកមិញ ពេលភ្ញាក់ពីគេង គាត់ចូលបន្ទប់ទឹក ស្រាប់តែប្តីរបស់គាត់ បានយកដែកព្យួរខោអាវ មកចងមាត់ទ្វារបន្ទប់ទឹក ហើយក៏ដើទៅក្រោយផ្ទះ គាត់ក៏បានស្រែកឆោឡោឱ្យអ្នកជិតខាងជួយ រួចក៏នាំគ្នាទៅរកប្តី របស់គាត់ ស្រាប់តែប្រទះឃើញ ប្តីគាត់ចងក នឹងដើមស្មាច់កម្ពស់ប្រហែល៣ម៉ែត្រ ដែលមានចំងាយប្រមាណ ៤៥០ម៉ែត្រ ពីពីផ្ទះរបស់គាត់។ ហើយអ្នកជិតខាង ក៏បានឡើងយកគាត់ចុះ តែគាតែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។ ភ្លាមនោះបានរាយការណ៍មកប្រាប់សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលឃុំកោះស្តេច។
ក្រោយទទួលបានពត៌មាន កម្លាំងជំនាញ អធិការស្រុកគីរីសាគរ សហការជាមួយ កម្លាំងប៉ុស្តិ៍កោះស្តេច ដោយមានការចូលរួមពីមន្ត្រី ពេទ្យមណ្ឌលសុខភាពកោះស្តេច និងអាជ្ញាមូលដ្ឋាន ចុះធ្វើការកោសល្យវិច័យសព ក្រោយពិនិត្យបានសន្និដ្ឋានថា សពរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនដោយខ្លួនឯង ពិតប្រាកដមែន។ សមត្ថកិច្ចវបាន ប្រគល់សពជូនក្រុមគ្រួសារ ៕