(ភ្នំពេញ)៖ បុរសវ័យប្រមាណជាង ៣០ឆ្នាំបើកបររថយន្តក្នុងស្ថានភាពស្រវឹង បានបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងអ្នកបើកបររបួសក្បាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី៨ ធ្នូ ២០១៩ នៅចំណុចមុខបុរីញ៉ូថោន លើមហាវិថីសហព័ន្ធរ៉ុស្សី ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សំណព្វកិច្ចបានឲ្យដឹងថា រថយន្តម៉ាកកូរ៉ឡា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AO- 5185 បើកដោយ បុរសម្នាក់ តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្សី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបង្ករបានព្យាយាមវ៉ាជែង រថយន្តនៅខាងមុខក៏ជ្រុលទៅបុកនឹងក្បាលរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង។ ចំណែកអ្នកបើកបររបួសបែកក្បាលត្រូវបានសាច់ញាតិ ដឹដឹកយកទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ នគរបនគរបាលមូលដ្ឋានចុះមកធ្វើការវាស់វែង ស្ទួចយករថយន្តបង្កទៅរក្សាទុក ដើម្បីធ្វើដោះស្រាយនៅពេលក្រោយ៕