ស្លាប់៤នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០៨ ខែតុលាម្សិលមិញ
ដោយ Heng  ថ្ងៃទី 9 October, 2019  ម៉ោង 07:27 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៧លើក បណ្ដាលឱ្យមនុស្សស្លាប់៤នាក់, របួសស្រាលគ្មាន និងរបួសធ្ងន់៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង , និងមិនគោរពសិទ្ធ ។

សូមបញ្ជាក់ថា រយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៦៣លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣២នាក់ របួសធ្ងន់៩១នាក់ និងរបួសស្រាល៥១នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...