ស្លាប់២នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែកញ្ញាម្សិលមិញ
ដោយ Heng  ថ្ងៃទី 6 September, 2019  ម៉ោង 07:43 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឱ្យមនុស្សស្លាប់២នាក់, របួសស្រាល ៤នាក់ និងរបួសធ្ងន់៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូ៩គ្រឿង, រថយន្តតូច៦គ្រឿង ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, ស្រវឹង និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៥៦លើក, បណ្ដាលឱ្យមនុស្សស្លាប់ចំនួន២៦នាក់ របួសធ្ងន់៥០នាក់ និងរបួសស្រាល១៩នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...