អាជ្ញាធរបើកចរាចរណ៍ឡើងវិញហើយ នៅកំណត់ផ្លូវជាតិលេខ៤ ចំណុចស្ពាសំរោង ស្រុកកំពង់សីលា
ដោយ
Heng ថ្ងៃទី
5 September, 2019 ម៉ោង
07:28 |
សន្តិសុខសង្គម
(ខេត្តព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ក្រោយពីផ្អាកការធ្វើចរាចរណ៍កាលពីម្សិលមិញ នៅកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅព្រឹកនេះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានបើកឱ្យរថយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញហើយ ដោយសារទឹកស្រកចុះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ គិតត្រឹមព្រឹកនេះ ទឹកនៅចំណុចស្ពានសំរោង មានកម្ពស់៥.៧០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន មានកម្ពស់៥.៨០ម៉ែត្រ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
