នគរបាលបញ្ជូនខ្លួនបុរសម្នាក់ និងគ្រឿងញៀនជាង ២គីឡូក្រាម ទៅតុលាការ
ដោយ Heng  ថ្ងៃទី 3 September, 2019  ម៉ោង 12:28 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀនជាង ២គីឡូក្រាមទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះ សុខ ម៉ាត់លី ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវបានឃាត់ខ្លួនកាល​ពី​ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ៤០៣ ផ្ទះលេខ៩AB ផ្លូវ២៨៨ កែងផ្លូវលេខ១១៣ ក្រុម៤១ ភូមិ៧ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពបន្តថា នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន និងគ្រឿងញៀនជាច្រើនប្រភេទ សរុបចំនួន ២,៤៨៧.៨២ក្រាម ដែលរួមមានគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី (ម្សៅ) ចំនួន ១,៥៦៣.៩០ក្រាម, អ៊ិចស្តាស៊ី (គ្រាប់) ចំនួន ២២៤.៩១ក្រាម, កេតាមីន (ម្សៅ) ចំនួន ៤១៩.១៥ក្រាម, មេតំហ្វេតាមីន (ICE) ចំនួន ២៧៦.០៤ក្រាម, នីមេតាហ្សាប៉ាម ចំនួន ៣.៨២ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ២គ្រឿង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...