អ្នកស្លាប់១១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺម្សិលមិញ មានមន្ត្រីគយ ៣នាក់
ដោយ Heng  ថ្ងៃទី 9 June, 2019  ម៉ោង 08:35 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ)៖ ក្នុងចំណោមជនរងគ្រោះដែលស្លាប់បាត់នបង់ជីវិត ១១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺនោះ មានជនរងគ្រោះ ៣នាក់ជាមន្ត្រីគយបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

យោងតាមមន្ត្រីបម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថានៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះថា គ្រថ្នាក់ រាចរណ៍នៅខេត្តកំពង់ស្ពឺម្សិលមិញស្លាប់មនុស្ស១១នាក់នោះក៏មានមន្ត្រីគយទាំង៣នាក់ដែរ រួមមាន៖ ១. ឈ្មោះ ជន់ ច័ន្ទរិទ្ធ, ២. ឈ្មោះ គឹម ឆាត អនុប្រធានប្រធានការិយាល័យ និងទី៣. ឈ្មោះ ហេង មករា។ បច្ចុប្បន្នជនរងគ្រោះទាំងបីនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។ មន្ត្រីគយរងគ្រោះនេះ ត្រូវបានបញ្ជាក់ថា ធ្វើដំណើរតាមរថយន្តហាយឡែកឌ័រ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់បណ្តាញព័ត៌មានថា ទិន្នន័យជាបឋមគ្រោះថ្នាក់ចរាចរនេះ បណ្តាលឱ្យមនុស្សស្លាប់ ១១នាក់ ស្រី ១នាក់ និងរបួស ៤នាក់។

បើតាមលោកស្នងការថា ជនរងគ្រោះរហូតស្លាប់បាត់បង់ ជីវិតមាន ៦នាក់ ជិះនៅក្នុងរថយន្ត HIGHLANDER និង ៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី។ រីឯអ្នករងរបួស ៤នាក់ទៀតជាអ្នកធ្វើដំណើរលើរថយន្តទេសចរណ៍ ២៤កៅអី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...