លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាហ៊ុនសែនក្រុងប្រមាណជា ៤២នាក់បាននាំគ្នាយកដីសាលាបែងចែកដីសាលាកាន់កាប់
ដោយ Heng  ថ្ងៃទី 4 June, 2019  ម៉ោង 19:54 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ ប្រភពមួយបានទម្លាយឱ្យអ្នកសារ ព័ត៌មានដឹងថា ដីរបស់សាលាបឋមសិក្សាហ៊ុនសែនក្រុង ត្រូវគ្រូបង្រៀនឃុបឃិតគ្នារំលោភយក ដោយចែកជាឡូតិ៍ៗដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់រៀងៗខ្លួន។ ប្រភពដដែលបានបញ្ជាក់ថា ប្រហែលជាមានការឃុបឃិតរហូតដល់ប្រធានមន្ទីរអប់រំយុវជន និងកីឡា នាយកសាលារួមជាមួយលោកគ្រូអ្នកគ្រូ រហូតមានការសង់ផ្ទះនិងបែងចែកជាឡូតិ៍គ្នាយ៉ាងស្ងាត់ស្ងៀម។

ជុំវិញករណីលោករំលោភយកដីសាលារបស់រដ្ឋចែកគ្នានេះ លោកនាយកសាលាបានដឹងថា គឺលោកពុំមានការឃុបឃិតនោះឡើយ ហើយលោកក៏បានណែនាំដល់លោកគ្រូអ្នកគ្រូទាំងអស់នោះឱ្យបញ្ឈប់សកម្មភាពនេះ ព្រោះថាដីនេះជាដីរបស់រដ្ឋមិនអាចឱ្យទៅបុគ្គលណាបានឡើយ ហើយលោកក៏បានធ្វើរបាយការណ៍ជូនទៅមន្ទីរអប់រំយុវជន និងកីឡាក៏ដូចជាអាជ្ញាធរក្រុងខេត្តដើម្បីជូនជ្រាបរួចហើយដែរ។

លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ក៏បានលើកឡើងផងដែរថា ជុំវិញករណីលោកគ្រូអ្នកគ្រូចំនួន ៤២នាក់ បានស្នើសុំមកមន្ទីរសុំដីរបស់សាលានោះ តែលោកមិនអនុញ្ញាតនោះទេ ព្រោះដីនេះជាដីរបស់សាលា និងជាដីរបស់រដ្ឋ។ ហើយលោកក៏បានបដិសេធមចំពោះការលើកឡើងថា លោកមានការឃុបឃិតជាមួយលោកគ្រូអ្នកគ្រូ ក្នុងការយកដីរបស់រដ្ឋចែកគ្នានោះ។

ដោយឡែកលោក យន្ត មីន អភិបាលខេត្តព្រះសីហនុក៏ធ្លាប់បានចុះទៅពិនិត្យទីតាំងជាក់ស្ដែង និងបសនពន្យល់ណែនាំទៅដល់លោកគ្រូអ្នកគ្រូដែលបានស្នើសុំដីរបស់សាលានោះ ដោយលោកបញ្ជាក់ថាជាដីទ្រព្យសម្បត្តិរបស់រដ្ឋ។

ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ននេះ បើទោះជាមានការណែនាំហាមប្រាមពីអាជ្ញាធរខេត្តក៏ដោយ ក៏គេសង្កេតឃើញថា ដីសាលានោះនៅតែបន្តធ្វើសកម្មភាពដូចជាការកសាងផ្ទះ និងបែងចែកជាឡូៗដដែល ហើយមកទល់ពេលនេះពុំទាន់មានចំណាត់ការពីអាណាព្យាបាលសាលា ឬអាជ្ញាធរនោះទេ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...