ស្លាប់១០នាក់ និងរបួស២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែមិថុនាម្សិលមិញ
ដោយ
Heng ថ្ងៃទី
2 June, 2019 ម៉ោង
09:04 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ ម្សិលមិញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២០លើក បណ្ដាលឱ្យមនុស្សស្លាប់១០នាក់, របួស ស្រាល១០ និងរបួសធ្ងន់១៧នាក់ នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះ ថ្នាក់ចរាចរណ៍ទាំង២០លើកនេះ បណ្ដាលឱ្យខូចខាតម៉ូតូចំនួន២១គ្រឿង, រថយន្តតូច១០គ្រឿង និងរថយន្ដធុងធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថា រយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣៤៨លើក, បណ្ដាលឱ្យមនុស្សស្លាប់ចំនួន១៥៥នាក់ របួសធ្ងន់៣៤១នាក់ និងរបួសស្រាល ១៦៣នាក់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
