បញ្ជូន​ជនសង្ស័យ​៣នាក់ និង​ថ្នាំញៀន​ជិត​២​ពាន់​គ្រាប់​ ទៅ​តុលាការ​ ចាត់ការតាមច្បាប់
ដោយ Heng  ថ្ងៃទី 8 May, 2019  ម៉ោង 07:39 | សន្តិសុខ​សង្គម

(ខេត្តបាត់ដំបង)៖ ​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿង ញៀន ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ ត្រូវ​កម្លាំង​ប្រឆាំង​គ្រឿង ញៀនរបស់អធិការស្រុកភ្នំព្រឹក ឃាត់ខ្លួន​បន្តបន្ទាប់ និងដកហូតបានថ្នាំញៀន​ជិត ២​ពាន់​គ្រាប់កាល ពីវេលាម៉ោង ៩​ព្រឹក ថ្ងៃទី​៦​ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុង​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

នៅព្រឹកថ្ងៃទីថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន​បញ្ជូន​ជនសង្ស័នសង្ស័យប្រុសស្រីទាំងបីនាក់នោះទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់។

​ជនសង្ស័យ​ទាំង៣​នាក់៖ ទី១-​ឈ្មោះ ភ្លើង យ៉ង ភេទ​ប្រុស អាយុ៣៦ឆ្នាំ, ទី២-​ឈ្មោះ វ៉ាត វង្ស​រស្មី ភេទ​ស្រី អាយុ២៤​ឆ្នាំ ជា​ប្ដី​ប្រពន្ធ រស់នៅ​ចំណុចកើតហេតុ​ខាងលើ និង ទី៣- ឈ្មោះ ខេង ផល្លា ភេទ​ប្រុស អាយុ៣៥​ឆ្នាំ នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា​ ខេត្តបាត់ដំបង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...