(ខេត្តព្រះសីហនុ)៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំបោះឆ្ តាមលក្ខន្តិកៈ ។ ការបោះឆ្នោតនេះធ្វើឡើងកាលពីវេលា ម៉ោង៩ និង និង០០នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆកនាំ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ក្រោមកក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយ លោកឧកញ្ញ៉ា វណ្ណ សុខ ហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុដែើទើជាប់ឆ្នោតថ្មី ៗនេះ។
សមាជិកជ្រើសតាំងពេញសិទ្ធិចំនួន១៥រូបជាអ្នកមានសិទ្ធិ និងកត្វកិច្ចបោះឆ្នោតជ្រើរើសបេក្ខជនអនុប្រធាន៥រូប ក្នុង ចំណោមបេក្ខជនឈរឈ្មោះ៦រូបក្នុងអង្គបោះឆ្នោ។ ការបោះឆ្នោតសម្ងាត់ជ្រើសរើស អនុប្រធានទាំង៥រូបនោះ លទ្ធផលបានទៅ៖ ១-លោក ឈុន សារុំ, ទី២- លោក ព្រាព សុភាព, ទី៣- លោកស្រី ខែម ចិន្តា, ទី៤- លោក ឧកញ្ញ៉ា សុខ ហេង , ទី៥-លោកស្រី ហ្គេច មួយ ។
នាឱកាសនោះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាក្រសួងពាណិជ្ជ កម្មបានមានប្រសាសន៍ថា ឯកឧត្តមសូមស្វគមន៍ចំពោះសមាសភាពថ្នាក់ដឹកនាំថ្មីរបស់សភាពាណិជ្ជកម្មដែលបានជាប់បោះឆ្នោតនេះ សូមឱ្យមានសាមគ្គីភាព និងជោគជ័យលើបេសកកម្មពង្រីកការទាក់ទាញកៀងគររកដៃគូពាណិជ្ជ កម្មថ្មីបន្ថែម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ខខេត្តព្រះសីហនុ។
នាឱកាសដែរ លោក ឧកញ្ញ៉ា វ៉ាន់ សុខហេង ប្រធានសភាណិជ្ជកម្មបានថ្លែងស្វាគមន៍ចំពោះអនុប្រធានទាំង៥រូបដែលបានជាប់ឆ្នោតនោះថា លោកមានការកក់ក្តៅ និងសង្ឃឹមយ៉ាងមុតមាំសហការពួកដៃគ្នាបំពេញតួនាទី ឱ្យអស់ពីកម្លាំងកាយចិត្ត។
លោកបានថ្លែងអំណរគុណចំពោះបងប្អូនអាជីវករទាំងអស់ដែលបានជឿទុកចិត្តមកលើរូបលោក។ ហើយក្នុងនាមលោកជាប្រធានសភាណិជ្ជកម្មថ្មីនឹងខិតខំកៀងងគររកដៃគូទាំងក្នុង និងក្រៅស្រុកមកមកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុឱ្យកាន់តែច្រើន ដើម្បីអាជីវកម្មរបស់បងប្អូន និងអភិវឌ្ឍន៍ខេត្តព្រះសីហនុចូលរួមកាត់បន្ថយភាពក្រីក្រជា មួយរាជរដ្ឋាភិបាលឱ្យកាក់តែមានប្រសិទ្ធិភាព៕