ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់ដោយសាររថភ្លើងកិនដាច់ដៃដាច់ជើង
ដោយ Heng  ថ្ងៃទី 29 September, 2020  ម៉ោង 07:42 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្មកររោងចក្រធ្វើដំណើរ​ទៅធ្វើ​ការប្រទះឃើញ​ដេកស្លាប់​ក្នុងស្ថានភាព​ដាច់​ដៃ​ដាច់​ជើង នៅលើ​ផ្លូវ​រថភ្លើង ស្ថិ​នៅ​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ដោយសារតែ​គាត់​ផឹកស្រា​ស្រវឹង​រួច​ទៅ​ដេក​នៅលើ​ផ្លូវដែក​នោះ​។​

​បុរស​ខាងលើ​ឈ្មោះ​ សុខា សោភ័ណ្ឌ អាយុ២៩ឆ្នាំុំមុខរបរកម្មករសំណង់នៅក្នុងការដ្ឋាន​សំណង់​បុរី​ផ្ទះល្វែង​អូរ​ដឹ​ម​មាន​ទីលំនៅ​ភូមិ​ពូ​រ៉ា​ប៉េ​ត​ឃុំក្រង់​តេះ​ស្រុក​ពេ​ជ្រា​ដា​ខេត្ត​មណ្ឌល​គី​រី​និង​មាន​ស្រុកកំណើត​នៅ​ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូល​ថ្ងៃទី​២៩ ខែកញ្ញា​នេះ មានរថភ្លើង១ខ្សែបើកបរធ្វើដំណើរក្នុងទិសដៅពី​ត្បូង​ទៅ​ជើង​។ នៅវេលាម៉ោងជា៥ព្រឹកថ្ងៃដដែលមនរថភ្លើង​ដឹក​ប្រេង​១​ខ្សែ​ទៀត​បើកបរ​ធ្វើដំណើរ​ពី​ទិស​ដដែល​នេះ​ចូល​ភ្នំពេញ​តែ​ពុំ​ដឹងថា​រថភ្លើង​មុន​ឬ​ក្រោយ​ទេ​ដែល​កិន​ជនរងគ្រោះ​ស្លាប់​នោះ​។​

​ក្រោយមក​ក៏បាន​ដើរ​ចេញពី​ការដ្ឋាន​សំណង់ ហើយក៏​បាន​បាត់​ខ្លួន​រហូតដល់​ព្រឹក​ឡើង ទើប​ប្រទះឃើញ​សាកសព​បែបនេះ​តែម្ដង​។​ ក្រោយពេលកើតហេតុ នគរបាល​ប៉ុស្តិ៍​កន្ទោក និង​ខណ្ឌ​កំបូល​ឱ្យ​ចុះទៅពិនិត្យ​ស្ថានភាព​ជាក់ស្ដែង និង​បាន​ទាក់ទង​ទៅកាន់​ក្រុមគ្រួសារ ដើម្បី​នាំយក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...