(ខេត្តកណ្តាល)៖ ស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាហើយបានបុកជាមួយរថយន្តមួយគ្រឿងកំពុងបើកបរក្នុងទិសដៅស្របគ្នាបទស្ដាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅគល់ស្ពានព្រែកហូរចំណុចភ្លើងស្តុប លើផ្លូវជាតិលេខ២ កែងផ្លូវ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា កើតឡើងរវាងរថយន្តជាមួយ ម៉ូតូ បណ្ដាលឱ្យស្លាប់០១នាក់ មានឈ្មោះ វ៉ាន់ មុន្នី ភេទប្រុស អាយុ ៣៥ ឆ្នាំ និង របួសបាក់ជើងខាងឆ្វេង ០១នាក់ ឈ្មោះ សុខ ឧស្សា ភេទស្រី អាយុ ២៣ ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ព្រែកហូរលិច សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនបង្ក ( អ្នកបើកបរ ) ឈ្មោះ អឿន សំអុល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិតារាជ ឃុំត្នោត ស្រុកកញ្ជៀច ខេត្តព្រៃវែង ( ឃាត់ខ្លួន ) ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក RHINO ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3A-4901 អ្នកបើករថយន្តឈ្មោះ អឿន សំអុល ភេទប្រុស អាយុ ៣៧ ឆ្នាំ (ឃាត់ខ្លួន) មានទីលំនៅ ភូមិតារាជ ឃុំត្នោត ស្រុកញ្រ្ជៀច ខេត្តព្រៃវែង រថយន្តបើកក្នុងទិសដៅ ពីជើង ទៅ ត្បូង មកដល់ចំណុចកើតហេតុបានបត់ស្ដាំ ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ ទឹកប៊ិច គ្មានស្លាកលេខ បណ្តាលឲ្យស្លាប់ និងរបួសទាំង១នាក់ (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) ដែលបើកបរក្នុងទិសដៅស្របទិសគ្នា ។
ការខូតខាត រថយន្ត ស្រាល១គ្រឿង និងម៉ូតូ ស្រាល ០១ គ្រឿង ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន ដើម្បី ចាត់ការ តាមនិតិវិធី៕