នារីម្នាក់បានរងរបួស ដោយសារបើករថយន្តចុះចំណោតក្នុងល្បឿនលឿនរេចង្កូតក្រទ្បាប់ បោកចំបង្គោលខ្សែសេវាទូរស័ព្ទបាក់អស់២ដើម និងដើមក្ងោក១ដើម
ដោយ Heng  ថ្ងៃទី 23 August, 2020  ម៉ោង 15:16 | សន្តិសុខ​សង្គម

(ខេត្តប៉ៃលិន)៖ នារីម្នាក់ បើករថយន្តចុះចំណោតក្នុងល្បឿនលឿនបណ្ដាលឱ្យក្រទ្បាប់ បោកបង្គោលខ្សែសេវាទូរស័ព្ទមិត្តហ្វូនបាក់អស់២ដើម និងដើមក្ងោកមួយដើម ចំណែកមនុស្សរងរបួស។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង៥០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

សម្រេចកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ ដោយខ្លួនឯងកើតឡើងនៅចំណុច ចម្ការស្វាយជិតដល់កុងត្រូលលក់សំបុត្រចូលទឹកធ្លាក់ភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បណ្តាលឲ្យមានមនុស្សរងរបួសស្រាលម្នាក់ ខូចខាតរថយន្តកធ្ងន់ធ្ងរ១ គ្រឿង, បាក់បង្គោលខ្សែសេវាទូរស័ព្ទមិត្តហ្វូនចំនួន ០២ដើម ដាច់ខ្សែសេវា និងបាក់ដើមក្ងោកចំនួន០១ដើម ។

ប្រភពបានបន្តឱ្យដឹងថា អ្នកបើកបរឈ្មោះ ហេង ស្រីទេពបុប្ផា ភេទស្រី អាយុ២៣ ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅសង្កាត់ផ្សារកណ្ដាលទី០១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បើកបររថយន្តម៉ាក ជីអឹមស៊ី (GMC) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២I-៥១១៦ ទិសដៅពីត្បូងមកជើង បើកបរល្បឿនលឿន នៅចំណុចផ្លូវចុះទួល និងកោង បណ្តាលឱ្យរេចង្កូត ។

ករណីខាងលើនេះ ម្ចាស់រថយន្ត​ បានស្ទូចរថយន្តឡើងមក ដើម្បីយកទៅជួសជុលដោយខ្លួនឯង និងព្រមចេញសងថ្លៃជួសជុលបង្គោល និងសេវាទូរស័ព្ទទៅឱ្យតំណាងក្រុមហ៊ុនមិត្តហ្វូន ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...