(ព័ត៌មានបឋម) រថយន្តឡង់គ្រីស័របើកល្បឿនលឿនក្រឡាប់ជាច្រើនត្រឡប់ ស្លាប់ស្រ្តី៣នាក់ រងរបួស ធ្ងន់២នាក់
ដោយ Heng  ថ្ងៃទី 24 August, 2020  ម៉ោង 10:32 | សន្តិសុខ​សង្គម

(ខេត្តកោះកុង)៖ នៅវេលាម៉ោង ១០ និង៥នាទី ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ លើវិថីសាយភូថង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បើកបររថយន្តក្រឡាប់ដោយខ្លួនឯង ដែលមានអ្នកស្លាប់មនុស្សចំនួន ៣នាក់ជាស្ត្រី, រងរបួសធ្ងន់ ២នាក់ ក្នុងនោះស្រីម្នាក់, រងរបួសស្រាល ម្នាក់ក្មេងស្រី។

រថយន្តជួបហេតុការណ៍ដ៏អាក្រក់នេះម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2A-9754 ។ ដែលភ្លលាមៗនេះសមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា បើកបរប្រើប្រាស់ល្បឿនលឿន៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...