(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុសស្រីបីនាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែអ្នកបើកបរម៉ូតូ បត់ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តស្លាកលេខរដ្ឋ (ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ) បុកក្នុងទិសដៅស្របគ្នា ទិសពីជើងទៅត្បូង។ ហេតុការណ៍នេះ បានបានកើតឡើង កាលពីវេលាម៉ោង ៨ និង២០នាទី ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅលើកំណត់ផ្លូវជាតិលេខ ៥៦A ស្ថិតនៅក្នុងភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឱ្យដឹងថា អ្នកបើកបររថយន្ត មានឈ្មោះ សាន សេង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបររថយន្ត ម៉ាកស៊ុយហ្ស៊ុយគី ត្រាយតុន សេរីឆ្នាំ២០១៦ ពណ៌ស្ករ ពាក់ស្លាក់លេខរដ្ឋ (រដ្ឋ ៦១ .២.០១០៦) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគម្រោងអភិវឌ្ឍន៍ វិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដោយរួមដំណើរ ក្នុងរថយន្ត មានចំនួន បីនាក់ ។
លោកបានបន្តថា នៅពេលបើកប រមកដល់ចំណុចកើតហេតុ ដូចខាងលើ រថយន្ត បានបុកម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១U-៥០៣០ បើកបរដោយឈ្មោះ យីន សៀវអ៊ី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិអូរវែងជើង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អ្នកបើកបរនេះ រងបួសស្រាល ត្រង់ប្រអប់ជើងឆ្វេង (បែកប្រអប់ជើង និងអ្នករួមដំណើរ ២នាក់ទៀត គឺ១-ឈ្មោះ យីន សៀវអឺ អាយុ៨ឆ្នាំ ជាប្អូនស្រីបង្កើត (រងរបួសបែកចញ្ចឹមខាងឆ្វេង និងរលាត់ជើងស្ដាំ រងរបួសធ្ងន់) និង២.ឈ្មោះ លីន យីន ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) ។ អ្នករងគ្រោះទាំង បីនាក់នោះ បានត្រូវបញ្ជូនទៅមន្ទីពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ។
លលោកអធិការបានឱ្យដ២ងទៀតថា សម្ភារៈ ជាមធ្យោបាយ គឺរថយន្ត និងម៉ូតូ ខូចខាតស្រាល រក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក។ចំពោះមូលហេតុនៃគ្រោះថ្នាក់មន្ត្រីនគរបាលផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍ស្រុក បានឱ្យដឹងថា មកពីអ្នកបើកបរម៉ូតូ (ជនរងគ្រោះ)បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន៕