រថយន្តហុីយ៉ាន់ដាយបុកម៉ូតូសណ្ដោងរ៉ឺម៉ក១ គ្រឿងនិងរថយន្ត ៣គ្រឿងនៅផ្លូវវេងស្រេង​
ដោយ Heng  ថ្ងៃទី 21 August, 2020  ម៉ោង 10:36 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖​ ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងបើកបរតាមបណ្ដោយផ្លូវវ៉េងស្រេងបានបត់ឆ្វេងបម្រុងឆ្លងផ្លូវស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបេីកបរមកពីក្រោយជាន់ហ្វ្រាំងមិនទាន់បាទបុក
រួចបន្តទៅបុករថយន្ត៣គ្រឿងទៀតបណ្ដាលឱ្យរងការខូចខាត កាលពីវេលាម៉ោង៩ និង ៤០ នាទីព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្សារដីថ្មី តាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឱ្យដឹងថា យុវជនម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកអីវ៉ាន់បើកតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីលិចទៅកេីត​ លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ​ ស្របពេលនោះក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 3D-4627 បើកបរនៅពីក្រោយរម៉កម៉ូតូក្នុងល្បឿនលឿនដោយចាប់ហ្រ្វ័ងមិនទាន់ជ្រុលបុករ៉ឺម៉កម៉ូតូសណ្ដោងរួចអូសប្រហែលជា៥ម៉ែត្រ ពេលនោះរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលមកបុកជាមួយនឹងរថយន្តម៉ាក lexus RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO-4954 មួយគ្រឿងទៀតហើយបន្តទៅបុករថយន្ត ២គ្រឿងទៀតបណ្ដាលឱ្យរងការខូចខាត ហើយរថយន្តបង្កបានកល់ជាមួយនឹងទ្រូងពុះចែកផ្លូវទៅមុខលែងរួច ចំណែកអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានរងរបួសស្រាលត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្បែរនោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យ​ បានចុះទៅដល់កន្លែងកើតហេតុ និងជួយធ្វើចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះ​ ព្រមទាំងសម្របសម្រួលភាគីទាំងសងខាង​ ដោយម្ចាស់រថយន្តបង្កក៏បានសងសំណងទៅលើរ៉ឺម៉កនឹងចេញថ្លៃព្យាបាលរបួស ចំណែករថយន្ត៣គ្រឿងទៀតក៏ម្ចាស់រថយន្តបង្កព្រមសងសំណងដើម្បីបញ្ចប់រឿងនៅកន្លែងផងដែរ​ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...