យុវជន ២នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាបុកជាមួយរថយន្ត
ដោយ Heng  ថ្ងៃទី 20 August, 2020  ម៉ោង 17:42 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ យុវជន​២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូម៉ាកហុងដាឌ្រីមបុកជាមួយ រថយន្ត HYUNDAI ជាមួយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦​ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលស្រុកពួកបាននិយាយ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករឡើងដោយរថយន្ត HYUNDAI ពណ៌ស ពាក់ស្លាកលេខសៀមរាប ៣A-១០៥១ បើកបរដោយឈ្មោះ ចាន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរទិសដៅមកពីទិសខាងត្បូងឡើងមកផ្លូវជាតិ ដោយមិនប្រយ័ត្នបានបុកជាមួយម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០១២ ស្លាកលេខបន្ទាយមានជ័យ1G- 00៨៦ បើកបរទិសដៅពីលិចទៅកើតបណ្តាលឱ្យអ្នកបើកបរ និងអ្នកជិះពីក្រោយរងរបួសធ្ងន់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ព្រឿន កុង ភេទប្រុស អាយុ១៦ឆ្នាំ នៅ ជាអ្នកបើកម៉ូតូ និងម្នាក់ទៀត ឈ្មោះ ដួង ស៊ីម ភេទប្រុស អាយុ២៧ឆ្នាំ។ អ្នកទាំង២រស់នៅឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួចបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងមានរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...