(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្តម៉ាកអូឌី OD Q7 ចចំពីចំហៀងខាងមុខពេញទំហឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តស៊េរីទំនេីបម៉ាកអូឌី OD Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-6966 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន និងនារីម្នាក់ជាជនជាតិខ្មែរអ្នករួមដំណេីបើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ត្រឡប់ក្រោយវិញមិនទាន់នឹងផុតផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX គ្មានស្លាកលេខ មកពីក្រោយមានល្បឿនលឿនបានបុករថយន្តខាងលេីចំចំហៀងក្បាលខាងឆ្វេងរថយន្តពេញទំហឹង បណ្ដាលឲ្យបុរសមភាគីខាងម៉ូតូរងរបួសធ្ងន់។ ហើយម៉ូតូកៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដំណំ ។
ក្រោយកេីតហេតុ ជនរងគ្រោះម្ចាស់ម៉ូតូត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកតៃកុងរថយន្តខាងលេីក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល អូរបែកក្អម ។ ដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌសែនសុខ ដេីម្បីមកធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕