ស្ត្រីម្នាក់ជិះម៉ូតូឌុបកូនស្រី ២នាក់ ត្រូវរថយន្តបើកបញ្ច្រាសទិសបុកឱ្យរងរបួសទាំង៣នាក់
ដោយ Heng  ថ្ងៃទី 20 August, 2020  ម៉ោង 08:14 | សន្តិសុខ​សង្គម

(ខេត្ដឧត្ដរមានជ័យ)៖ ស្រ្ដីម្នាក់រងរបួសធ្ងន់ និងកូនតូចព២នាក់ រងរបួសស្រាលខណៈជិះម៉ូតូឌុបកូនមិនប្រកាន់ស្ដាំត្រូវរថយន្តបើកបញ្ច្រាស់ទិសបុករីឯបុរសអ្នកបើកបររថយន្តពុំមានរងរបួសទេ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៦៧B នៅចំណុចខាងជើងផ្លូវចូលផ្ទះតាម៉ុកចម្ងាយប្រហែល ៥០ ម៉ែត្រ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ភាគីអ្នកបើកបរម៉ូតូឈ្មោះ កួន កង ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ សៀមរាប 1G–4515 បើកបរក្នុងទិសដៅពីជើងទៅត្បូង ( រងរបួសធ្ងន់ត្រង់មុខ និងបាក់ភ្លៅខាងស្តាំ ) និងអ្នករួមដំណើរ ០២ នាក់ ៖ ១- ឈ្មោះ ផល លីហួរ ភេទប្រុស អាយុ ១២ឆ្នាំ ត្រូវជាកូន ( រងរបួសស្រាល ) ។២- ឈ្មោះ អើប ថានី ភេទប្រុស អាយុ ១២ឆ្នាំ ត្រូវជាកូន ( រងរបួសធ្ងន់ ) ។

ភាគីអ្នកបើកបររថយន្តឈ្មោះ អាន ភា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាក Hyundai Libero ពណ៌ខៀវចាស់ ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2BF –7620 បើកបរក្នុងទិសដៅពីត្បូងទៅជើង មិនរងរបួសទេ ។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូ ទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...