(ខេត្តស្វាយរៀង)៖ មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ទាំងសងខាងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាសេ១២៥ បត់ឆ្វេងខ្វះប្រុងប្រយ័ត្នបណ្ដាលឱ្យអ្នកបើកម៉ូតូហុងដា (CBR) មកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកមួយទំហឹង។ ករណីនេះបានកើតឡើងកាលពិវេលាម៉ោង ១០ព្រឹកនាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត១០៤ និង ១០៥ ចំណុចភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីដែលបើកម៉ូតូហុងដាសេ១២៥បង្កហេតុមានឈ្មោះ ចាន់ ធឿន អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កសិករ និងកូនស្រីឈ្មោះ វ៉ៃ ចិន្តា អាយុ១៣ឆ្នាំ មុខរបរសិស្សរស់នៅភូមិបឹងរ៉ៃខាងត្បូង ឃំុក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកបុរសហុងដា (CBR) មានឈ្មោះ យ៉ាង ចិន្រ្តា អាយុ២៧ឆ្នាំ មុខរបរកសិកររស់ភូមិបាភ្នំ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដា (CBR) ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ ១FI-៤៩៥៨។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូ ម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខជិះគ្នា២នាក់ក្នុងទិសដៅ ពីលិចទៅកើតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត១០៤ និង១០៥ ខណៈនោះក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូម៉ាកហុងដា (CBR) ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ ១FI៤៩៥៨ បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹង។
ក្រោយកើតហឹតុសមត្ថកិច្ចនគរបាលចរាចរណ៍វាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុក្រោលគោ ដើម្បីរងើចាំដោះស្រាយពេលក្រោយ៕