បុរសចំណាស់ម្នាក់ជិះម៉ូតូឆ្លងថ្នល់ត្រូវរថយន្តបុកស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់
ដោយ Heng  ថ្ងៃទី 19 August, 2020  ម៉ោង 11:09 | សន្តិសុខ​សង្គម

(ខេត្តក្រចេះ)៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្្តពាក់ស្លាកលេខ(ខ.ម) មួយគ្រឿងបើកលឿនបុកចំពេញទំហឹង ហើយអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ និង៣០ថ្ងៃទី ១៨​ ខែ​សីហា​ ឆ្នាំ​ ២០២០​ នៅលើផ្លូវជាតិលេខ៧៦ ស្នួល-កែវសឹម ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ៤៦-៤៧​ ស្ថិតក្នុងភូមិគ្រញូងសែនជ័យខាងជេីង​ ឃុំគ្រញូងសែនជ័យ​ ស្រុកស្នួល​ ខេត្ត​ក្រចេះ​ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូហើយត្រូវរថយន្តបុកស្លាប់នោះឈ្មោះ ហាល់​ ប៉ាក់​ ភេទ​ ប្រុស​ អាយុ​ ៦២​ឆ្នាំ​ មានទីលំនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាក​វ៉េវ ពណ៌ក្រហម អត់ស្លាកលេខ បេីកបរពីទិសពីត្បូងទៅជេីង ហើយខណៈជិះម៉ូតូឆ្លងកាត់ផ្លូវខ្វះការប្រុង ប្រយ័ត្នទើបបណ្តាលឱ្យរថយន្តម៉ាកហ្វដអេវេីរែស ពណ៌ត្រេអុី​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ02. 2-6568 បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកេីតបុកយ៉ាងពេញទំហឹងតែម្តង ហើយអ្នកបេីកបរក៏បានចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានរឹបអូសយកវត្ថុតាងមានម៉ូតូ​ខូចខាតធ្ងន់​ធ្ងរមួយគ្រឿង និង​ រថយន្ត​ខូចខាតស្រាល​មួយគ្រឿងទៅរក្សាទុកបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...