(ខេត្តកំពង់ស្ពឺ)៖ ម៉ូតូ២គ្រឿងបើកបុកគ្នាបណ្តាលឱ្យមនុស្សប្រាំនាក់រងរបួសធ្ងន់ស្រាល។ កាលនៃគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវក្រាលកៅស៊ូ លើខ្នងភ្នំគីរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ1M-7304 បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1Z-4395 បើកបរដោយឈ្មោះ ម៉ាច លែត ភេទប្រុស អាយុ១៧ឆ្នាំ (របួសស្រាល)។
អ្នកជិះពីក្រោយ ឈ្មោះសយ ស៊ីណាតភេទស្រី អាយុ១៧ឆ្នាំ (របួសធ្ងន់បាក់ជើងខាងឆ្វេង) និងឈ្មោះម៉ាច-កញ្ញា ភេទស្រីអាយុ១៥ឆ្នាំ (របួសស្រាល)ទាំងបីរស់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ។
ក្រោយពីកើតហេតុអ្នករងរបួសត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។ ចំពោះម៉ូតូទាំងពីរគ្រឿងបានយកមករក្សារក្សាទុកនៅប៉ុស្តិ៍ចំបក់ ដើម្បីដោះស្រាយតាមនីតិវិធី៕