(ភ្នំពេញ)៖ បុរសអ្នកបើករថយន្ដ ម៉ាក visto មកឈប់អែបផ្លូវបម្រុងចុះបត់ជើងតូច ត្រូវរថយន្ត១ គ្រឿងទៀតម៉ាក camry បាឡែនបុកពីក្រោយរងការខូចខាតយ៉ាងដំណំ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ខាងកើតកុងស៊ីកាប់ជ្រូកប្រមាណជាង៥០ ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ ។
រថយន្តរងគ្រោះ ម៉ាកvisto ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AF-7691។ រថយន្តបង្កម៉ាក camry បាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-0946 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើកបុករថយន្ត visto ពីក្រោយបណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។
បន្ទាប់ពីកើតហេតុមកសមត្ថកិច្ចចុកទៅដល់ ហើយឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នាក្រោយមកខាងភាគីបង្កបានចេញសំណងទៅឱ្យខាងភាគីរងគ្រោះចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕