(ខេត្តសៀមរាប) ៖ បុរសម្នាក់បើកបររថយន្តលុចសុីស RX300 បើកលឿនពេកដល់ផ្លូវកោងបទមិនទាន់រថយន្តរត់ចេញពីផ្លូវ ធ្លាក់ប្រឡាយទឹក។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយខ្លួនឯងនេះកើតឡើង នៅវេលាម៉ោង១០និង៤០ នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានក្បាលប្រើស ចន្លោះគីឡូម៉ែត្រលេខ 46-47 ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ចបានឱ្យដឹងថា៖ រថយន្ត ម៉ាក LUXES RX300 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N: 0890 សេរីឆ្នាំ2000 អ្នកបើកបរឈ្មោះ នួន រឿន ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រែកលាវ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយនៅក្នុងរថយន្តនោះមានអ្នករួមដំណើរក្នុងនោះចំនួន៤នាក់ ផងដែរ ប៉ុន្តែមិនមានអ្នកណាម្នាក់រងរបួសឡើយ ។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងឱ្យម្ចាស់ស្ទួចរថយន្តបង្កដោយខ្លួនឯងយកឡើងមកលើគោកវិញហើយប្រគល់រថយន្តទៅឱ្យម្ចាស់យកទៅជួស ជុលវិញ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ អ្នកបើកបរក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងជាន់ហ្វាំងមិនជាប់បណ្តាលឱ្យក្រឡាប់ធ្លាក់ចូលទឹកប្រឡាយ៕