(ភ្នំពេញ)៖ រថយន្តដឹកទំនិញ១គ្រឿង បើកបរលឿន ស្រាប់តែដាច់ហ្វ្រាំងជ្រុលទៅបុករថយន្តដឹកថ្ម ១គ្រឿង កំពុងឈប់ចាំស្តុប ចំពីក្រោយពេញទំហឹងបណ្តាលឱ្យកៀបអ្នកបើកបរជាប់ក្នុងការប៊ីនរងរបួសធ្ងន់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៤ និង១៥ នាទីល្ងាច ថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ កែងនឹង ស្តុប ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីព្រូរថយន្តបង្កម្នាក់បានបញ្ជាក់ថា មុនពេលកើតហេតុគាត់បានបើករថយន្ត ម៉ាក ហីយ៉ាន់ ដាយ ពណ៌ ខៀវ ពាក់ផ្លាកលេខ( 3E-68 27) រួមដំណើរមានគ្នា៣ នាក់បំរ៉ុងដឹកទំនិញពីចំណុចក្បែរព្រៃស ឆ្ពោះ ទៅខាងខេត្តក្រចេះ ក្នុងទិសដៅពីត្បូង ទៅជើង ក្ក្នុងល្បឿនលឿនគួរសម ស្រាប់តែមកដល់ជិតចំណុចកើតហេតុគាត់បានឃើញរថយន្ត ម៉ាកហីយ៉ាន់ដាយ ដឹកថ្មរមួយគ្រឿងដែលពាក់ស្លាកលេខ កំពង់ស្ពឺ 3A- 26 77 ធ្វើដំណើក្នុងទិសដៅស្របដូចគ្នា កំពុងតែឈុប ចាំភ្លើងសញ្ញាស្តុប ខៀវ ស្រាប់តែភ្លាមនោះក៏រថយន្តដឹកទំនិញដាច់ហ្វ្រាំងបានជ្រុលទៅបុកពីក្រោយរថយន្តដឹកថ្មពេញទំហឹងបណ្តាលឱ្យកៀបតៃកុងជាប់ក្នុងការប៊ីន ររងរបួសធ្ងន់។ តែសំណាងបានបងប្អូនប្រជាពលរដ្ឋ ជួយគាស់ទ្វារយកចេញរួចបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយជំនាញ ទាក់ទងខាងចរាចរណ៍ក្រុងឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត២ គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយទៅតាមច្បាប់ ៕