មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន 3 នាក់និងវត្ថុតាង សមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ
ដោយ
Heng ថ្ងៃទី
15 August, 2020 ម៉ោង
09:24 |
សន្តិសុខសង្គម
(ក្រុងកំពត) ៖ ម្លាំងនគរបាលជំនាញបានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ០៣នាក់ និងថ្នាំញៀនចំនួន ១១ កញ្ចប់ (ធំ ០១ កញ្ចប់) និងថ្នាំ WY ចំនួន ០២គ្រាប់។ ប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង ១៧ និង៣០ នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។
សង្ស័យបានចំនួន ០៣នាក់ ៖ ទី១.ឈ្មោះ ពៅ វិបុល ភេទប្រុស អាយុ ២២ឆ្នាំ, ទី២.ឈ្មោះ ម៉ន ចេស្តា ភេទប្រុស អាយុ១៧ ឆ្នាំ (អ្នកទាំងពីររស់នៅភូមិបឹងតារោង ត្រពាំងធំ ឃុំកំពង់សំរោង ស្រុកទឹកឈូ) និងទី៣.ឈ្មោះ ហាន់ ណេង ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
