បើកម៉ូតូបញ្ច្រាស់ទិសហើយបុកផ្ទុបគ្នា អ្នកបើកបរ ស្លាប់ទាំងសងខាង
ដោយ Heng  ថ្ងៃទី 15 August, 2020  ម៉ោង 07:45 | សន្តិសុខ​សង្គម

(ខេត្តមណ្ឌលគិរី)៖ យុវជន២នាក់ បានស្លាប់នៅនឹងកន្លែង ក្រោយពេលដែលបានបើកម៉ូតូក្នុងល្បឿនលឿនដូចគ្នាហើយបុកផ្ទុបគ្នាពេញទំហឹង ក្នុងទិសបញ្ចាស់គ្នា។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងម៉ោងប្រមាណជា៦ និង០៥នាទី ល្ងាចថ្ងៃទី ១៤ខែសីហានៅលើផ្លូវខេត្តលេខ ៣៧៦៤ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

អធិការនគរបាលក្រុងសែនមនោរម្យលោកកាន់ ពេញ បានឲ្យដឹងថា នៅវេលាកើតហេតុនិងចំណុចខាងលើម៉ូតូ មានពីរគ្រឿងបើកបញ្ចាស់ទិសគ្នាបុកផ្ទុបគ្នា អ្នកបើកបរស្លាប់ទាំងសងខាង។មូលហេតុម៉ូតូ ម៉ាកអិចសិនធ័រ បើកវ៉ារថយន្ត ក្នុងស្ថានភាពផ្លូវកោង និងបានជ្រុលចង្កូត ទៅខាងឆ្វេងដៃទៅបុកម៉ូតូវ៉េវ ១គ្រឿងពេញទំហឹង។

លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះទី១ឈ្មោះ អើច ញ៉េប ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង មុខរបរកសិកររស់នៅភូមិពូត្រុំសង្កាត់រមនា ក្រុងសែនមនោរម្យ បើកបរម៉ូតូ ម៉ាកវ៉េវ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ កញ្ចក់មាន គ្មានមួក (ស្លាប់នៅកន្លែងកើតហេតុ) និងជនរងគ្រោះទី២ ពុំស្គាល់ស្គាល់អត្តសញ្ញាណ (បានស្លាប់នៅកន្លែងកើតហេតុ)
អ្នកបើកម៉ូតូ ម៉ាក អិចសិនធ័រពណ៌ក្រហម គ្មានស្លាកលេខ គ្មានមួកគ្មានកញ្ចក់។

បច្ចុប្បន្នសពជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងសពមួយទៀតត្រូវតម្កល់នៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី រង់ចាំស្រាវស្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណ។ចំណែកមធ្យោបាយត្រូវបានកម្លាំជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...