មន្ត្រីពេទ្យថា៖ មន្ត្រី​គយ​កំពង់ផែ​ស្វយ័ត​ខេត្តព្រះសីហនុម្នាក់ស្លាប់ដោយគាំងបេះដូង
ដោយ Heng  ថ្ងៃទី 14 August, 2020  ម៉ោង 10:28 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ មន្ត្រី​គយ​ម្នាក់ប្រចាំ​ច្រក​កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ ត្រូវបានគ្រូពេទ្យជំនាញអះអាងថាស្លាប់ ដោយ​ជំងឺ​គាំងបេះដូង ​នៅវេលា​ម៉ោង​១១​ និង២០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ជនរងគ្រោះ​មានឈ្មោះ ហេង ដុង ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រី​គយ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​ស្នាក់នៅ​ក្រុម​១៥ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ មាន​ស្រុកកំណើត ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​ជំនាញ និង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ឃើញថា សាកសព​ស្លាប់​ដោយ​គាំងបេះដូង (​បញ្ហា​ដួល​កន្លែង​ស្នាក់នៅ​បញ្ជូនមក​មន្ទីរពេទ្យ​ស្លាប់​ពាក់​កណ្តាលផ្លូវ​)​។​

សមត្ថកិច្ច​បានធ្វើការ​ប្រគល់​សាកសព​ទៅ​អោយឈ្មោះ យ៉ឹ​ក យូ ជា​ប្រធាន​សាខាគយ​ប្រចាំ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែរ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ចាចាត់ចែងបញ្ជូនឱ្យសាច់ញាតិ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...