មន្ត្រីយោធា ២នាក់ស្លាប់ ក្រោយពីបើករថយន្តឆ្លងកាត់ផ្លូវទឹកលិចត្រូវទឹកគួច
ដោយ Heng  ថ្ងៃទី 13 August, 2020  ម៉ោង 12:09 | សន្តិសុខ​សង្គម

(ខេត្តព្រះវិហរ)៖ មន្ត្រីយោធា ២នាក់ បម្រើការនៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ បានស្លាប់បាត់បង់ជីវិត និងសាច់ញាតិ៣នាក់ទៀត ត្រូវបានជួយសង្គ្រោះ ក្នុងហេតុការណ៍ទឹកកួចរថយន្តពេលបើកឆ្លងផ្លូវលិចទឹក និងហូរខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងសាច់ញាតិសរុប ៥នាក់ បានបើករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ខ្មៅ ទៅមើលចំការ។ លុះត្រឡប់មកវិញ កំណាត់ផ្លូវមួយកន្លែងលិចទឹក ហើយហូរខ្លាំង ដោយគិតថាមិនអីនោះ ពួកគេបានបើករថយន្តឆ្លងកាត់។ ពេលឆ្លងកាត់ផ្លូវនោះ ទឹកហូរបុកបណ្តាលឱ្យរលត់ម៉ាសុីន និងកួចរថយន្តធ្លាក់ផ្លូវ ធ្វើឱ្យអ្នកបើកបររថយន្ត និងអ្នកអង្គុយខាងមុខម្នាក់ទៀតស្លាប់។ ដោយឡែកអ្នកអង្គុយខាងក្រោយ ៣នាក់ ត្រូវបានជួយសង្រ្គោះដោយសារការវាយបំបែកកញ្ចក់រថយន្តបាន។

ជនរងគ្រោះដែលស្លាប់នេះរួមមាន៖ ទី១- ឈ្មោះ ឡេង ចាន់ភារ៉ា អាយុ២៨ឆ្នាំ មុខរបរយោធា បម្រើការនៅកងពលធំអន្តរគមន៍លេខ៣ និងទី២- ឈ្មោះ សំ សុង ជាយោធាចូលនិវត្តន៍អាយុ ៥៤ឆ្នាំ។
អ្នករួចជីវិតរួមមាន៖ ទី១- ឈ្មោះ តា ខ្មៅ អាយុ៥៨ឆ្នាំ, ទី២- ឈ្មោះ ឃន ឃិ អាយុ២៧ឆ្នាំ និងទី៣- ឈ្មោះ សុង ម៉េត អាយុ១០ឆ្នាំ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...