បុរសម្នាក់ជិះម៉ូតូបុករថយន្តនៅចំណុចស្តុបបែកជាបួន ខណៈរថយន្តកំពុងបត់ឆ្វេងឆ្លងថ្នល់ បោកក្បាលផ្ទប់នឹងរថយន្តស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ
ដោយ Heng  ថ្ងៃទី 13 August, 2020  ម៉ោង 11:51 | សន្តិសុខ​សង្គម

(ភ្នំពេញ​) ៖​ បុរសម្នាក់ជិះម៉ូតូម្នាក់ឯងក្នុងល្បឿនយ៉ាងលឿន បានបុកជាមួយរថយន្តកំពុងបើកបញ្ច្រាស់ទិសគ្នាបត់ឆ្វេង (ចំណុចស្តុប) ឆ្លងថ្នល់ចំផ្នែកខាងស្ដាំពេញទំហឹងបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២០ នៅត្រង់ចំណុចស្តុប សាលាបឋមសឹក្សាទួលគោក តាមបណ្ដោយផ្លូវ ២៨៩​ កែងនឹង ផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលបានបាត់បង់ជីវិតនោះមានឈ្មោះ លាត នឿន ភេទប្រុសអាយុ៣០ ឆ្នាំជាង មុខរបរកាត់ដេរ ថ្នាក់នៅម្ដុំទួលគោក មានស្រុកកំណើត ភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។

សមត្ថកិច្ចបានឱ្យដឹងទៀតថា បុរសម្នាក់បើករថយន្តម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AN-8344 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ ទិសដៅពីត្បូងទៅជើង​។ មកដល់ចំណុចកើតហេតុខបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៥៦៧ ខណៈនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់មស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ចាម1G-4305 ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង ចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកចំហៀងរថយន្តផ្នែកខាងស្ដាំពេញទំហឹង បណ្ដាលឱ្៦រងរបួសធ្ងន់ធ្ងរហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។​ ចំណែកតៃកុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។​ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ញាតិ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...