ស្លាប់៥នាក់ និរបួសធ្ងន់៥នាក់ ក្នុងហេតុការណ៍បាក់ដងសន្ទូចសង្កត់លើនៅក្រុងប៉ោយប៉ែត
ដោយ Heng  ថ្ងៃទី 12 August, 2020  ម៉ោង 16:47 | សន្តិសុខ​សង្គម

(ខេត្តបន្ទាយមានជ័យ)៖ មនុស្ស៥នាក់បានស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាក់ដងសន្ទូច សង្កត់ប្រជាពលរដ្ឋ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចបានឱ្យដឹងថថា នៅវេលាម៉ោងកើតហេតុខាងលើដងស្ទូចដុំបន្ទះបេតុង ប្រវែងប្រមាណ ៤០ម៉ែត្រ កំពុងប្រតិបត្តិការស្ទូចបន្ទះដុំបេតុងទំហំប្រមាណ៤ម៉ែត្រ ៤ជ្រុង កម្រាស់១តឹក២ហ៊ុន ដើម្បីដាក់លើអគារកម្ពស់ប្រមាណ២០ម៉ែត្រ របស់ក្រុមហ៊ុន ដឹផាកស៊ីធី មានទីតាំងនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ស្រាប់តែម៉ាស៉ីនស្ទូចបានផ្អៀង ហើយរលំបន្ទះដុំបេតុងដែលកំពុងតែស្ទូច បណ្តាលសង្កត់លើប្រជាពលរដ្ឋ ដែលកំពុងអង្គុយនៅខាងមុខផ្ទះក្បែរការដ្ឋានខាងលើ បណ្តាលស្លាប់មនុស្សស្រីចំនួន៥នាក់ និងរបួសធ្ងន់ចំនួន៥នាក់។

ជនរងគ្រោះដែលបាត់បង់ជីវិតទាំង៥នាក់ ក្នុងហេតុការណ៍នេះមានឈ្មោះ ទី១- ឈាន ហុង ភេទស្រី, ទី២- ឈ្មោះ យាយ ឡឹក ភេទស្រី, ទី៣- សេង មុយគា ភេទស្រី, ទី៤- ឈ្មោះ ចៅ លី ភេទស្រី និងទី៥- ឈ្មោះ ជឹម សុខណាក់ ភេទស្រី អាយុ២៩ឆ្នាំ។ ចំណែកជនរងគ្រោះទាំង៥នាក់រួមមានទី១-ឈ្មោះ សៅ រិទ្ធិ ភេទស្រី អាយុ៤១ឆ្នាំ របួសជើង, ទី២- ផល សុលីដា ៣០ឆ្នាំ បាក់ជើង, ទី៣- ឈ្មោះ ខាន់ ស្រីឌី ភេទស្រី និងទី៤- កា សុម៉ាមាន ភេទស្រី អាយុ ៣៧ឆ្នាំ របួសជើង។

ក្រោយកើតហេតុសមត្ថកិច្ច បានជួយសង្គ្រោះជនរងគ្រោះ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...