(ភ្នំពេញ)៖ រថយន្តម៉ាកហ្វរន័រមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតទៅបុករះរថយន្ត១គ្រឿង និងម៉ូតូ ២គ្រឿងរបួសមនុស្ស ២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវ អែ ៨ ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាកហ្វរន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-7263 រងការខូចខាតបែកចង្កៀងខាងមុខផ្នែកខាងឆ្វេង អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ រីឯរថយន្តរងគ្រោះម៉ាកឡិចស៊ីស IS 250 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-8882 ការខូច ខាតផ្នែកមុខក្រោយខាងឆ្វេង អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ ចំណែកឯម៉ូតូរងគ្រោះ ២ គ្រឿងទៀតមួយគ្រឿងម៉ាក សេ125 ស៊េរីឆ្នាំ 2016 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1E-4688 អ្នកបើកបររងរបួសស្រាល, ១គ្រឿងទៀត ម៉ាកសេ125 សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1FK-9268 រងរបួសធ្ងន់ធ្ងរ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តហ្វរន័រធ្វើបើកបរតាមដងផ្លូវ អែ៨ ក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តឡិចស៊ីស និងម៉ូតូ ២ គ្រឿងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវអែ៨ ក្នុងទិសដៅផ្ទុយពីរថយន្តបង្ក ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុហេតុ ត្រូវបានរថយន្តហ្វរន័រ រេចង្កូតមកខាងឆ្វេងដៃបុករះរថយន្តរងគ្រោះមួយគ្រឿង និងម៉ូតូ ២គ្រឿងទៀត បណ្ដាលឱ្យរងរបួសរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋាន បានបានចុះទៅកន្លែងកើតហេតុចាក់ទងទៅជំនាញចរាចរណ៍ក្រុងមកវែងនាំយកវត្ថុតាមទាំងអស់យកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕