(ភ្នំពេញ)៖ នារីម្នាក់បានបើករថយន្តម៉ាកព្រូសលឿនបុកជាមួយនឹងរឺម៉កបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ហើយបន្ថែមល្បឿនបើកគេច តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចតាមពីក្រោយ ទំនងភ័យពេកបានបួងចង្កូតខុសផ្លូវធ្លាក់ចូលទៅក្នុងប្រឡាយទៅមុខលែងរួច។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០០ និង ៤០នាទីនៅចំណុចបុរីឈូកវ៉ា២ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករ៉ឺម៉កកង់បី មិនមានផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនធម្មតាស្រាប់តែមកដល់ចំណុចកើតហេតុ
គេបានឃើញស្ត្រីម្នាក់ បើករថយន្តម៉ាកព្រូសពណ៌សដែលពាក់ផ្លាកលេខ ភ្នំពេញ 2AI 9144 រួមជាមួយស្ត្រីម្នាក់ទៀត បើកបរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកនឹងរឺម៉កកង់បីមួយគ្រឿងគ្មានស្លាកលេខ
បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ស្របទៅគ្នា ក្នុងល្បឿនធម្មតាបណ្ដាលឱ្យ ដាច់កង់ចេញពីគ្នា នឹងបង្កឲ្យអ្នកបើករ៉ឺម៉ករងរបួសធ្ងន់។ ហើយរថយន្តបានបន្ថែមល្បឿនបើករត់ តែសំណាងមិនល្អត្រូវធ្លាក់ចូលទៅក្នុងប្រឡាយទឹកទៅមុខលែងរួច។ ហើយភ្លាមនោះដែរកម្លាំងសមត្ថកិច្ចក៏បានឃាត់នារីរូបស្រស់ពីររូបយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប ទី២ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅខាងជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ៕