(ខេត្តព្រះវិហារ)៖ មនុស្សបុរស២នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងដោយខ្លួនឯង គឺជិះម៉ូតូឌុបលុបគ្នាហើយបើកបរលឿនទៅរៀនទៅបុកបង្គោលគីឡូម៉ែត្រ ស្លាប់ទាំងពីរនាក់ កាលពីវេលាថ្ងៃត្រង់នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រលេខ៦២ និង ៦៣ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ៍ស្រុករវៀង ខេត្តព្រះវិហា។
សមតសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារជនរងគ្រោះបើកបរក្នុងល្បឿនលឿនហួសកំណត់និងខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបានបន្តឱ្យដ២ងថាជនរងគ្រោះ២នាក់ បានជិះម៉ូតូ ម៉ាក់ហុងដា ទ្រីមសង់ពណ៌ ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1D-0464 បើកបរក្នុងស្ថានភាពស្រវឹង។ បានចាប់ហ្វ្រាំងមិនជាប់រួចក៏បានជ្រុលបុកបង្គោលគីឡូម៉ែត្រ ក្បែរចញ្ចើមផ្លូវធ្វើឱ្យបុរស២នាក់ បោកក្បាលទៅនឹងបង្គោលគីឡូម៉ែត្រធ្លាក់ទៅម្ខាងផ្លូវស្លាប់ភ្លាមៗ។
ជនរងគ្រោះទី១ ឈ្មោះរស់ ស្រួ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅក្នុងភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ជនរងគ្រោះទី២ ឈ្មោះអៀម ដុះ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ៕