(ខេត្តព្រះសីហនុ) ៖ យុវជនជិះម៉ូតូត្រូវរថយន្តបើកស្របទិសគ្នាបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៤ នៅចន្លោះ គីឡូម៉ែត្រ លេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះស្លាប់បាត់បង់ ជីវិតមានឈ្មោះ ជា វណ្ណនាង ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកំពង់សីលា ខេត្តព្រះសីហនុស្លាប់ បើកបរម៉ូតូម៉ាក C125 ពាក់ ស្លាក លេខ ព្រះសីហនុ 1F-2374 ដោយត្រូវរថយន្តបើកស្របទិសគ្នាបុកពីក្រោយចំពេញទំហឹង។ ចំណែក រថយន្តបង្កម៉ាកម៉ាស់ស្ដា ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-0097 ជិះគ្នា០៤នាក់ បើកបរដោយឈ្មោះ គុយ រតនៈ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បី ចាត់ការតាមនិតិវិធី ៕