(ភ្នំពេញ)៖ បុរសម្នាក់ត្រូវម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់ ដោយសារជិះម៉ូតូក្នុងល្បឿនលឿនបណ្តាលឱ្យរេធ្លាក់ចូលប្រឡាយកាយដាក់លូដីឡូត៍មួយកន្លែង។ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី៤ខែសីហា ឆ្នាំ២០២០ នៅចំណុចប្រឡាយលូដីឡូត៍មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ដោយជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1B-4299។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ៖ ជនរងគ្រោះជិះម៉ូតូហុងដាវ៉េវ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុផ្លូវងងឹតផង បានធ្លាក់មកចិញ្ចើមផ្លូវជាង២០ម៉ែត្របណ្តាលឱ្យដួលចូលប្រឡាយកាយសម្រាប់ដាក់លូត្រូវម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់។
ក្រោយក្រោយមកសមត្ថកិច្ចបានកាត ធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុ។ ទោះយ៉ាងណាករណី នេះគេមិនទាន់ដឹងថាជាករណីអ្វីឱ្យពិតប្រាកដនោះទេ។ រង់ចាំសមត្ថកិច្ចជំនាញចុះមកកោសល្យ វិច័យទើបដឹងថា ជាករណីអ្វីឱ្យពិតប្រាកដ៕