រថយន្តមួយគ្រឿងដឹកដែកសរសៃបើកលឿនរេទៅបុកបង្គោលថ្មគល់ស្ពាន បណ្តាលឱ្យក្រឡាប់ធ្លាក់
ដោយ
Heng ថ្ងៃទី
4 August, 2020 ម៉ោង
10:00 |
សន្តិសុខសង្គម
(ខេត្ដតាកែវ) ៖ រថយន្តដឹកដែកសរសៃមួយគ្រឿងបើកលឿនបុកបង្គោល ថ្មគល់ស្ពាន បណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៣រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅ ចំណុចគល់ស្ពានអូថាន ភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្ដតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្ដមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេតាកែវ3A-3498 បើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ) មកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកបង្គោលថ្មជាប់គល់ស្ពានបណ្ដាលឱ្យរថយន្ដក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយ ប៉ុន្ដែមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ ។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យក៏ឱ្យអ្នកបើកបររថយន្ដយករថយន្ដផ្សេងមកផ្ទេរអីវ៉ាន់ ដើម្បីស្ទូចរថយន្ដទៅរក្សាទុកនៅអធិការស្រុក ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
