(ខេត្តពង់ស្ពឺ) ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិព្រៃដុប ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា Zoomer-X ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GW-5820 បើកបរដោយឈ្មោះ លន់ ង៉ែត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពោធិ ឃុំ ស្រុកត្រាំកក់ ខេត្តតាកែវ បើកបរពីលិចទៅកើតបើកមកដល់ចំណុចខាងលើ(ផ្លូវកោង) បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ1O-5061 អ្នកបើកបរឈ្មោះ ផន ផេង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ពេញទំហឹងបណ្ដាលឱ្យអ្នកបើកម៉ូតូទាំងពីររងរបួសធ្ងន់។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីកើតហេតុអ្នករងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីពេទ្យ។ ចំណែកវត្ថុតាងទាំង០២គ្រឿងខាងលើបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំដោះស្រាយពេលក្រោយ៕


