នគរបាលខេត្តតាកែវចុះកាប់ និងដុតបំផ្លាញដំណាំកញ្ឆានៅស្រុកគិរីវង់
(ខេត្តតាកែវ) ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ម៉ោង៧ និង៣០នាទី កម្លាំងស្នងការនគរបាលខេត្តតាកែវសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបន្តចុះរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ ដែលជនខិលខូចបានលួចដាំនៅលើផ្ទៃដីប្រមាណ១៥១៨ ម៉ែត្រការ៉េ ស្ថិតនៅចំណុចដុបបែកថ្លាង ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង់អោយបង្ហាញ ពីលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។ ជាលទ្ធផលកម្លាំងបានកាប់ និងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៨ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន០៤។ ក៏ប៉ុន្តែក្នុងរបាយការណ៍ផ្សព្វផ្សាយនៅលើគេហទំព័រស្នងការដ្ឋាននគរបាលខេត្តតាកែវមិនបានបញ្ជាក់អំពីការស្រាវជ្រាវរកម្ចាស់ចំការកញ្ឆាទាំងនោះយកមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ៕
Loading...
loading...