ការិយាល័យជំនាញបង្ហាញមុខសញ្ញា ជនសង្ស័យជួញដូរគ្រឿងញៀនប្រុស ស្រី៦នាក់មុនបញ្ជូនទៅតុលាការខេត្ត
ដោយ Heng  ថ្ងៃទី 2 August, 2020  ម៉ោង 10:44 | សន្តិសុខ​សង្គម

(ខេត្តបាត់ដំបង) ៖ កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យជំនាញបានបង្ហាញ មុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៦នាក់ មុនបញ្ជូនទៅតុលាការខេត្ត។ជនសង្ស័យប្រុសស្រីទាំង៦នាក់ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការនគរបាលស្រុកមោងឫស្សីចាប់ខ្លួនបានចំនួន២លើក។ លើកទី១ចាប់បាន២នាក់ មានឈ្មោះ ណែម សំណាងភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី និងឈ្មោះ ធឿន ប៊ុនថន ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា។

វត្ថុតាងដែលចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន១ថង់ទម្ងន់ ០,១៥ក្រាម ដែកកេះ១ កញ្ចប់បារី១ និងម៉ូតូ១ គ្រឿង ម៉ាកZoomerX ពណ៌ក្រហម លាយស ស៊េរី ឆ្នាំ២០១៨ ពាក់ស្លាកលេខសៀមរាប 1AA-6896។

លោកនាយការិយាល័យបានបន្តថា យោងតាមចម្លើយសារភាពរបស់ឈ្មោះ ធឿន ប៊ុនថន និងដោយមានការអនុញ្ញាតពីលោក គី ប៊ុណ្ណារ៉ាព្រះរាជអាជ្ញាអមដាលាដំបូងខេត្ត កម្លាំងដមត្ថកិច្ចបានបន្តកិច្ចប្រតិបតិការរហូតឈានដល់ចាប់ឃាត់ ខ្លួនជនសង្ស័យចំនួន៤នាក់ទៀត កាលពីរសៀលថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ មានឈ្មោះដូចខាង
ក្រោម​ ១-ឡុត ធា រិទ្ធ ហៅលីន ភេទប្រុសអាយុ៣៣ឆ្នាំ នៅផ្ទះជូលភូមិកន្សៃបន្ទាយ ឃុំមោងស្រុកមោងឫស្សី។ ២-ឈ្មោះ សួង ស្រីរ័ត្ន ភេទស្រីអាយុ៣០ឆ្នាំ នៅផ្ទះជួលជាមួយគ្នា។ ៣-ឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឃុំមោង ស្រុកមោងឫស្សី និង៤ឈ្មោះ វណ្ណា ពិសី ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិអន្លង់តាម៉ុកជុំ របស់មង្គលស្រុកមោងឫស្សី ហើយរកឃើញវត្ថុតាងថ្នាំញៀន១ថង់ និងថង់សម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។

លោកនាយការិយាល័យបានបន្តថា ជនស័ង្សយប្រុសស្រីទាំង៦នាក់ និងវត្ថុតាងត្រូវកម្លាំងការិយាល័យជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចេត្តដើម្បីចាត់ការតាមនីតិវិធី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...