រថយន្តកុងទឺន័រខណៈកំពុងបត់ត្រឡប់ក្រោយត្រូវរថយន្តដឹកទឹកកកបុកបណ្ដាលឱ្យរបួសធ្ងន់មស្រាល២នាក់
ដោយ Heng  ថ្ងៃទី 2 August, 2020  ម៉ោង 08:56 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ រថយន្តដឹកទូកុងទឺន័រមួយគ្រឿងកំពុងស៊ីញ៉ូបត់ឆ្លងផ្លូវ ស្រាប់​តែមាន​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ទៅបុក​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យរងការខូចខាតរថយន្តទាំងសងខាងនៅមនុស្សពីរនាក់រងរបួសធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី​ ទៀបភ្លឺថ្ងៃអាទិត្យ ទី​២ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ វេ​ង​ស្រេង ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់ បើករថយន្ត​ដឹក​ទូ​កុង​ទឺ​ន័​រ​ធុន​ធំ ពណ៌​ខៀវ​មួយគ្រឿង ពាក់​ស្លាកលេខខាងមុខ ភ្នំពេញ 3B- 8398 ស្លាកលេខខាងក្រោយភ្នំពេញ 4A -6151 បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​លិចទៅ​កើត ស៊ីញ៉ូ​បម្រុងបត់ត្រឡប់ក្រោយ ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ី​យន់​ដាយ​ដឹក​ទឹកកក​មួយគ្រឿង​ ពណ៌ខៀវ ពាក់ស្លាកលេខពោធិ៍សាត់ 3A- 0039 បើកបរ​ដោយ​បុរស​១នាក់ និងអ្នករួមដំណើរជា១នាក់ រថយន្តមានភ្លើងបំភ្លឺទៀត ស្រប​ទិសដៅ​គ្នា​ បើកក្នុងល្បឿនលឿនពេកជ្រុលទៅបុករថយន្ត​កុង​ទឺ​ន័​រ​ខាងលើ ដែល​កំពុងតែ​បត់​នោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យរងការខូចខាតរថយន្តដឹកទឹកកកផ្នែកខាងមុខ ស្ទើរតែ​ទាំងស្រុង រីឯ​រថយន្ត​កុង​ទឺ​ន័​រ​វិញ​បាក់​កាង​បែក​ធុង​ប្រេង​ហូរ​ចេញមកក្រៅ និង​បង្ក​ឱ្យតៃកុងរថយន្តដឹកទឹកកករងរបួសស្រាល ចំណែក​ព្រូ​រថយន្ត​ដឹក​ទឹកកក​វិញ​គៀប​ជើង​ជាប់​កា​បី​ន​រថយន្ត​រងរបួស​ធ្ងន់។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ឱ្យមកវាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើមដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...