(ខេត្តកំពង់ស្ពឺ)៖ មុខសញ្ញាជួញដូរសារធាតុញៀន៣នាក់ ត្រូវបានសមត្ថកិច្ចបង្រ្កាបជាបន្ដបន្ទាប់កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ នៅចំណុច ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេខេត្ដកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា មុខសញ្ញាសង្ស័យ ៣នាក់ ១-ឈ្មោះ ម៉ៅ រ៉ាដែន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ កក្រុងច្បារមន, ២-ឈ្មោះ វ៉ង សំបូរ ហៅ កុយ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្ក្រុងច្បារមន, ៣-ឈ្មោះ ពេជ្រ ណាសៀន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអូរ១ សង្កាត់៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៦កញ្ចប់ (១តូច និង ១៥ធំ) , ជញ្ជីងថ្លឹងគ្រឿងញៀន ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នមុខសញ្ញា០៣នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន ការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕