តុលាការសាកសួរជនសង្ស័យពីរនាក់ករណីជួញដូរគ្រឿងញៀនជិត១គីឡូ ក្រាម
ដោយ Heng  ថ្ងៃទី 2 August, 2020  ម៉ោង 07:12 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ បានបញ្ជូនជនសង្ស័យ ២នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាម មកតុលាការនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យឈ្មោះ សូ ចន្ធី ភេទស្រី និងឈ្មោះ សុខ ម៉ឹង ភេទប្រុស បានត្រូវលោក ស៊ិត វណ្ណៈព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។

ជនសង្ស័យទាំង២បានត្រូវសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ចំណុចក្បែរស្ពានអាកាសស្ទឹងមាន ជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងនិងដកហូតបានថ្នាំញៀនជិត១គីឡូ ក្រាមទុកជាវត្ថុតាង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...