(ភ្នំពេញ)៖ ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបើក រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបោះពួយទៅបុកខឿនសួនរួចហោះរំលងសួនទៅបុកទូរ ATM បាក់ខ្ទេចខ្ទីចំណែករថយន្តខូចខាតស្ទើរទាំងស្រុង។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ២ និង ៥២នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ ២១៧ត្រង់ចំណុចផ្សារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បើករថយន្តតូយ៉ូតាព្រួសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-5739 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង មកដល់ផ្លូវ បំបែកជាប្រាំ រថយន្តបានទៅត្រង់បុកខឿនសួនរួចហោះរំលងសួនជាច្រើនម៉ែត្រទៅបុកទូរ ATM នៅចំណុចមុខច្រកចូលអាគារ អូឡាំព្យា បីទូរជាប់គ្នាបណ្តាលឱ្យមួយទូរបែកបាក់ខ្ទេចខ្ទីខូចខាតស្ទើរទាំងស្រុង ចំណែករថយន្តបង្កបាបខូចខាតផ្នែកខាងមុខយ៉ាង ដំណំ។ ភ្លាមនោះសន្តិសុខដែរយាមនៅកន្លែងកើតហេតុបាននាំគ្នាធ្វើការឃាត់ខ្លួនតៃកុងរថយន្តទុកប្រគល់ជូនសមត្ថកិច្ច។ ទោះយ៉ាងណាក្នុងហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងរបួសទេ។
សមត្ថកិច្ចបាននាំខ្លួនម្ចាស់តថយន្តបង្កទៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ទុកប្រគល់ជូនសមត្ថកិច្ចជំនាញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានទំនាក់ទំនងទៅជំនាញចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគបាលរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕