លោក​ លឹម​ ជាឡាយ​ ជាតារាសម្ដែង សង្ស័យស្រវឹងស្រា បានបើករថយន្ត ជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរួម និងបង្គោលភ្លើង
ដោយ Heng  ថ្ងៃទី 31 July, 2020  ម៉ោង 07:28 | សន្តិសុខ​សង្គម

(ភ្នំពេញ​) ៖​ លោក​ លឹម​ ជាឡាយ​ ដែលជាតារាសម្ដែង បានបើករថយន្តម៉ាក​ Lexlis RX400h ពណ៌ស​ ពាក់ស្លាកលេខ​ កណ្ដាល​ 2B-0018 ជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរួមនឹងបង្គោលភ្លើងរងការខូចខាតផ្នែកខាងមុខរថយន្តកាលពីវេលាម៉ោង១១ និង៤០នាទីយប់​ ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ២០០២​ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។

លោក លឹម​ ជាឡាយ បានធ្វើដំណើរតាម បណ្ដោយផ្លូវ២០០២​ ទិសដៅពីកើតមកលិច​ លុះមកដល់កន្លែងកើតហេតុ​ ដោយសង្ស័យរូប គាត់ស្រវឹងស្រាក៏រេចង្កូតទៅបុកនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ​ រួមនិងបង្គោលភ្លើង​រងការខូច ខាតតិច តួចប៉ុណ្ណោះ​ ក៏ប៉ុន្តែរថយន្តបង្កវិញបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ សំណាងល្អដែរ​ដែលមិនធ្វើឱ្យតារាសម្ដែង និងប្រជាពលរដ្ឋណាម្នាក់រងរបួស​ ។

​សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដែរ​ តែដោយពិនិត្យស្ថានភាពត្រង់ចំណុចដែលរថយន្តបង្កបានបុក គឺមិនខូចខាតធ្ងន់ធ្ងរ ទើបសម្រេចចិត្តប្រគល់រថយន្តបង្កឱ្យទៅម្ចាស់អូសយកទៅជួសជុល៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...