យុវជន​ម្នាក់​បើក​​រថយន្ត​បុក​បង្គោល​ភ្លើង​ទ្រេតអស់មួយដើម រថយន្តរងការខូចខាតផ្នែកខាងមុខ
ដោយ Heng  ថ្ងៃទី 30 July, 2020  ម៉ោង 09:51 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ យុវជន​ម្នាក់​បើក​​រថយន្ត​​លឿនគ្រប់គ្រងលែងបសនរេចង្កូតទៅបុកបង្គោលភ្លើងបណ្តាល​ឱ្យរថយន្តរងការខូចខាតខ្ទេចអស់មួយកំណាត់​ខាងមុខ​។​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ ទៀបភ្ល្លឺ ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅនៅតាមបណ្តោយផ្លូវលេខ៣៣៥ ខាង​មុខផ្ទះ​លេខ​43 ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​​ប្រភពព័ត៌មាននៅកន្លែងកើត​ហេតុ​បាន​ឱ្យដឹងថា មុនពេលកើតហេតុគេ​​បានឃើញ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​​បើក​​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​តូយ៉ូតា សីុណា​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​2T-1962​ បើកតាមបណ្តោយផ្លូវលេខ​៣៣៥ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុក​បង្គោល​ភ្លើង​ទ្រេតអស់​មួយ​ដើម ​ចំណែក​រថយន្ត​​​រង​ការខូចខាត​អស់​មួយកំណាត់​មុខ​ផ្ទុះ​ពោង​ទៅមុខ​លែងរួច​ ​ហើយភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​រួចឡើង​ជិះរថយន្តមិត្តភក្តិគេចខ្លួនបាត់​ទៅ។​

​បន្ទាប់ពីកើតហេតុសមត្ថកិច្ច​ជំនាញ​ចរាចរណ៍បានមកស្ទូចយករថយន្តបង្កទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​​រង់ចាំ​ម៉េចក៏ចូលខ្លួនទៅដោះស្រាយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...