រថយន្ត​ពោង​ផ្ទុក​ស៊ីម៉ង​ត៍​បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​ម្នាក់​បណ្តាល​ឱ្យស្លាប់​
ដោយ Heng  ថ្ងៃទី 30 July, 2020  ម៉ោង 08:24 | សន្តិសុខ​សង្គម

(ខេត្តកំពត)៖ ស្ត្រីម្នាក់ត្រូវរថយន្តស៊ីទែនផ្ទុកស៊ីម៉ងត៍បុកបណ្តាលឱ្យស្លាប់ពេលកំពុងដើរ​ឆ្លងថ្នល់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​ កាលពី​រសៀល​ថ្ងៃទី​២៩​ ខែកក្កដា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តកំពត​បានឱ្យដឹងថា​ ស្ត្រី​ដែល​បាត់បង់​ជីវិត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឈ្មោះ​ង៉ែត​ នូច ​អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ស្រូវ​លើ​ ឃុំ​ដងទង់ ​ស្រុក​ដងទង់​ខេត្តកំពត​។​ គ្រោះថ្នាក់ចរាចរណ៍នេះដោយសាររថយន្តធុនធំស៊ីទែនផ្ទុកស៊ីម៉ងត៍បានបើកបុកជនរងគ្រោះខណៈកំពុងដើរឆ្លងផ្លូវស្លាប់ភ្លាមៗ។

ប្រភពដដែលបានបញ្ជាក់ថា ស្ត្រីរងគ្រោះបានចុះពីរថយន្តកំពុងចត​នៅមុខ​រោងចក្រ​ពូ​ចិន ​រួច​ដើរ​ឆ្លងផ្លូវ​ស្របពេលនោះស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍បើកក្នុងល្បឿនលឿន ​ហើយ​បុក​ជន​រងគ្រេាះ​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​។​ ក្រោយពីបង្កហេតុអ្នកបើកបរក៏បញ្ឈប់រថយន្តរួចរត់គេចបាត់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...