ក​ម្លាំ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​បញ្ជូន​ជនសង្ស័យ​លួចម៉ូតូ២​នាក់​ទៅ​សាលាដំបូងរាជធានីភ្នំពេញ
ដោយ Heng  ថ្ងៃទី 30 July, 2020  ម៉ោង 08:09 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី​ភ្នំពេញ​ បានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ។ ជនទាំង២នាក់នេះឃាត់ខ្លួនបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើ​សកម្មភាព​។

​មន្ត្រីនគរបាល​បានឱ្យដឹងថា ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធបទល្មើសលួច​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន៥៧២១៩៣៣ ពាក់ស្លាកលេខភ្នំពេញ១IF-៥១៨៩ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ១៨៤ ភូមិ៧សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។

​ជនសង្ស័យ​ ទី១-ឈ្មោះ ទៀង តុល ភេទប្រុសអាយុ៤៨ឆ្នាំ ស្នាក់នៅភូមិប្រក់ភ្នំ ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្តកំពត ឃាត់ខ្លួនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០​ វេលាម៉ោង១២ និង៣០នាទី នៅចំណុចផ្លូវលេខ៩០ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ។ ទី២-ឈ្មោះ រស់ ទិត្យ ភេទប្រុស អាយុ៤៧ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវបេតុងសង្កាត់​ទួល​សង្កែ​១​ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២០ ចំណុចផ្លូវលេខ២៧៣ ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។វត្ថុតាងមានម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌ខ្មៅ សេរីឆ្នាំ២០២០។

ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ ស៊ី​វៃ ភេទប្រុស អាយុ ២៤ ឆ្នាំ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ មុខរបរ ជាងសំណង់ ។​ សម្ភារៈបាត់បង់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន៥៧២១៩៣៣ ពាក់ស្លាកលេខភ្នំពេញ១IF-៥១៨៩។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...