បុរស២នាក់ចេញពីផឹកស៊ីជិះម៉ូតូឌុបគ្នាលឿនបុកគូទរថយន្តដឹកដីពេញហ្នឹងស្លាប់គរលើគ្នា
ដោយ Heng  ថ្ងៃទី 29 July, 2020  ម៉ោង 07:33 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ បុរសពីរនាក់បានបែកក្បាលស្លាប់គរលើ់​គ្នាលើម៉ូតូហូរឈាមជោកថ្នល់ បន្ទាប់ពីចេញពីផឹកស៊ីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយ​ពេញទំហឹង​។ ហេតុការណ៍នេះកើតឡើងកាល​វេលា​ម៉ោង​៩​ និង២០នាទី យប់​ថ្ងៃ​អង្គារ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះទី១ ឈ្មោះ ពៅ ចាន់​ធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​លក់​គ្រឿងសំណង់​ឱ្យក្រុមហ៊ុន ស្នាក់នៅ​ភូមិ​ច​ន្លក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ សព​ទី​២ ឈ្មោះ ដូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ឃ្លី​ក​ ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 1GL- 9895 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ពី​កើ​តទៅ​លិច​ទើបតែ​ចេញពី​ហូប​ស៊ុប​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ដឹក​ដី​ក្បាល​ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ចង្កូត​ស្តាំ PP-0912 ពីក្រោយ​ពេញទំហឹង បបណ្ដាលឱ្យបោកផ្ទប់នឹងរថយន្តបែកក្បាលទាំងពីរនាក់​ស្លាប់​ភ្លាមៗ​។ ពេលនោះ​ដែរ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ចូលក្នុង​វត្ត​ រួច​ទុក​រថយន្ត​ចោល​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ជំនាញ​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ស្នងកា​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំចំណែកសពសមត្ថកិច្ចបានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...